លោក យឹម សំណាង អញ្ជើញជាអធិបតីពិធីចុះ MOU រវាងសមាគម IPA ខេត្តបន្ទាយមានជ័យ និងភោជនីយដ្ឋាន TPR

Adminstator
0


រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MOU) រវាងសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ តំណាងដោយលោក សៅ សំរិត ប្រធានសមាគមសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាមួយភោជនីយដ្ឋាន TPR  តំណាងដោយលោក ធី ភារម្យ ម្ចាស់ភោជនីយដ្ឋាន ក្រោមអធិបតីភាពលោក យឹម សំណាង ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ។

អនុស្សរណៈ នៃការយោគយល់គ្នានេះ មានគោលបំណងសំខាន់ៗរួមមាន៖ ទី១. សហការគ្នាដោយឈរលើស្មារតីភាពជាដៃគូ ដើម្បីផលប្រយោជន៍រួម ទី២. ស្វែងរកគម្រោងអភិវឌ្ឍន៍នានាដែលផ្តល់ផលប្រយោជន៍រួម ទី៣. បំពេញឱ្យគ្នានូវរាល់តម្រូវការចាំបាច់ ទៅតាមលទ្ធភាព ទី៤. រក្សាផលប្រយោជន៍ជូនគ្នាដោយភាពស្មោះត្រង់ ទី៥. រក្សាតម្លៃ កិត្តិយស កេរ្តិ៍ឈ្មោះ ផ្លូវច្បាប់ឱ្យគ្នាទៅវិញទៅមក និងទី៦. រួមគ្នាធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ជាប្រយោជន៍ដល់ប្រទេសជាតិ៕









Post a Comment

0Comments

Post a Comment (0)